ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីខេត្តទាំង២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃទី ១៥ ​ខែកុម្ភៈ ឆ្នាំ២០២៣ ​នៅសាលាជាតិគយ លោក សុខ សុផល ​ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ​បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីខេត្តទាំង២៥ ក្រោមកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​​ក្រោមអធិបតីភាពឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ក្នុងន័យជុំរុញនិងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង (អគហ) និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ ។ ទន្ទឹមនិងនេះកិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងជំហ៊ានការងារបន្ទាប់ពាក់ព័ន្ធនិងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ ការថរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋ ការប្រើប្រាស់គេហទំព័រ និងការរៀបចំបញ្ចប់របាយការណ៍វិភាគ SWOT រាជធានីខេត្តទាំង ២៥ ក្នុងឆ្នាំ២០២៣ ​នេះ ​។

ព័ត៌មានទាក់ទង